GPS

GPS
GPS Tracker

Wednesday, November 30, 2016

Cambodia Chamber of Commercial News



នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបើកកិច្ចប្រជុំក្រុមការងារស្រូវ-អង្ករ នៃវេទិការរាជរដ្ឋាភិបាលនិងផ្នែកឯកជន ដែលដឹកនាំដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានផ្នែកឯកជន។ កិច្វប្រជុំនាឱកាសពេលនេះ ជាកិច្ចប្រជុំលើកទី២ ហើយក៏ជាកិច្ចប្រជុំដ៏ផុលផុសបំផុតដែលមិនធ្លាប់មានពីមុនមក ព្រោះវិស័យសាធារណៈ និងផ្នែកឯកជនបាន រួមគ្នាទម្លាយបញ្ហាដែលរាំងស្ទះជាយូរណាស់មកហើយ ដែលផ្តោតចំពោះគោលនយោបាយផលិតកម្មស្រូវ សកម្មភាពនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគឺផ្តោតទៅលើប្រាក់ចំណូលដល់ដៃសហគមន៍កសិករ និងប្រជាកសិករយ៉ាងពិតប្រាកដ។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈចំនួន០៣ធំៗ ដែលមានចារឹកជាការកំណត់គោលនយោបាយរួមគ្នាដោះស្រាយបញ្ហាបន្ទាន់ឬបញ្ហាចំពោះមុខ និងក៏ដូចជាការកំណត់គោលនយោបាយរួមរយៈពេលមធ្យមផងដែរ។
(ប្រភពព័តមានមកពី ហ្វេសប៊ុក សភាពាណិជ្ជកម្មកម្ពុជា)


No comments:

Post a Comment