ចៅៗ គ្រឿងអលង្ការដែលគេហៅថា "វត្ថុស័ក្តិសិទ្ធ" ដាក់លក់ហូរហៀរសព្វថ្ងៃនេះខ្លះក៏ផលិតនៅប្រទេសវៀតណាម ខ្លះក៏ផលិតនៅប្រទេសថៃ ខ្លះទៀតក៏ផលិតនៅខ្មែរយើង។ បើមានអ្នកទិញកាន់តែច្រើន អ្នកផលិត អ្នកលក់ដូរ ក៏កាន់តែកាក់កបតាមហ្នឹងដែរ...។ បើចៅៗយល់ថាស្អាត ចង់ជាវពាក់លេង អោយគេមើលមកឃើញថាស្អាតសង្ហារ ក៏ជាវពាក់លេងចុះ ប៉ុន្តែតាគ្រាន់តែរំលឹកចៅៗថា ឆ្អឹងគោដែលត្រាំសារធាតុគីមី ដើម្បីអោយវត្ថុកែច្នៃដូចជាបន្តោងព្រះ ចែ ខ្នាយ... ប្រែពណ៌ ទៅជាពណ៌សស្គុះដូចភ្លុក ប្រែទៅជាពណ៌លឿងស្រគាំដូចខ្នាយ ឬអោយដុះម្រះគ្រប់សព្វ... ដើម្បីបោកប្រាស់អ្នកទិញនេះ វាអាចប៉ះពាល់
ធ្ងន់ធ្ងរដល់សុខភាព ដូចជាជម្ងឺមហារីកជាដើម (ឆ្អឹងគោងាប់នៅរីកស្គាយដូចមហារីក ទម្រាំសាច់ឈាមស្រស់ៗរបស់ចៅ) ប្រសិនបើចៅៗមិនប្រយ័ត្ន យកមកបៀមក្នុងមាត់ (ធម្មតា អ្នកពាក់វត្ថុស័ក្តិសិទ្ធ តែងតែយកយកវាមកបៀមលេងក្នុងមាត់ ឬនៅពេលចូលបង្គន់ ចូលក្រោមស្នួរ ក្រោមជណ្តើរ ក្រោមផ្ទះ...)។

No comments:
Post a Comment