ស្តាប់កូនស្រីរៀបរាប់ពីសកម្មភាពឪពុកចុងចាប់រំលោភរហូតជាង១០ដង
ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៣:៤០ (20-12-2016 13:40)
សូមបញ្ជាក់ថា តិរច្ឆានណាស់ ! នាងទើបតែអាយុ១១ឆ្នាំសោះក៏មិនលើកលែង
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាឪពុកចុងឈ្មោះ ចាយ ចៅនី អាយុ៣៧ឆ្នាំ រស់នៅភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រពន្ធឈ្មោះ គូ ប៊ូខៃ អាយុ៣៤ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះដែលជាកូនចុង(កូនរបស់ប្រពន្ធ)ទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ ។
ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ ខណៈនាងកំពុងដេកនៅក្នុងបន្ទប់លើផ្ទះទូក ស្រាប់តែឪពុកចុងបានចូលទៅស្ទាបអង្អែលនាង និងគំរាមនាងថា បើហ៊ានប្រាប់ម្តាយឯង អញមិនឲ្យគ្រួសារឯងមានក្តីសុខទេ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចតែម្តង ។
ក្មេងស្រីរងគ្រោះបន្តទៀតថា ក្រោយៗមកទៀតឪពុកចុងចិត្តតិរច្ឆានរូបនោះតែងតែលួងលោម និងគំរាម ហើយចាប់រំលោភនាងជាបន្តបន្ទាប់រហូតដល់ទៅជាង១០ដង តែនាងមិនហ៊ានប្រាប់គេទេ ព្រោះខ្លាចឪពុកចុងធ្វើបាបគ្រួសារនាង ។ ក្រោយមកទើបម្តាយបង្កើតរបស់នាងដឹងក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនឪពុកចុងនេះតែម្តង ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យជាឪពុកចុងបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភ និងគំរាមកូនស្រីចុងរបស់ខ្លួនពិតប្រាកដមែន ក្នុងនោះមាននៅលើទូកនៅមាត់កំពង់ទឹក នៅលើផ្ទះរបស់ខ្លន នៅវេលាទៀបភ្លឺខណៈប្រពន្ធទៅលក់ត្រីនៅផ្សារ និងការណាត់ជួបលួងលោមចាប់រំលោភជាដើម ។
នគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងបញ្ជាក់ថា នៅថ្ងៃទី២០ធ្នូនេះ ជនល្មោភកាមម្នាក់នេះនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment