GPS

GPS
GPS Tracker

Wednesday, December 21, 2016

(ប្រភពព័ត៏មាន Khmer-Press News) បន្ទាប់ពីហោរាអគ្គីនេត្រចេញយ័ន្តការពារគ្រោះថ្នាក់ចរាចរណ៍ ឥឡូវនេះសិស្សច្បង “លោកយាយចង្រ្កានហ្គាសនេត្រ” ចេញដំណឹងកាត់កាលហើយ (អានហើយទឹកភ្លឺភ្នែក)

បន្ទាប់ពីហោរាអគ្គីនេត្រចេញយ័ន្តការពារគ្រោះថ្នាក់ចរាចរណ៍ ឥឡូវនេះសិស្សច្បង “លោកយាយចង្រ្កានហ្គាសនេត្រ” ចេញដំណឹងកាត់កាលហើយ (អានហើយទឹកភ្លឺភ្នែក)


ដំណឹងកាត់កាលសិស្សច្បង!!! នាងខ្ញុំឈ្មោះ ស.រ.ដ មានរហ័ស្សនាមថា “លោកយាយចង្រ្កានហ្គាសនេត្រ” សូមប្រកាសកាត់កាលសិស្សច្បង ដែលមានភិនភាគមួយចំនួនដូចជា៖ មុខ.ស ក.ខ្មៅ អណ្តាតធំ ថ្ងាសប៉ោង ច្រមុះស្រួច មាត់តូច ពូកែជេរ ដែលធ្លាប់រៀនវិជ្ជាងាវលៀសជាមួយគ្នា នៅម្តុំលូទឹកស្អុយ។
មូលហេតុដែលនាងខ្ញុំសម្រេចចិត្តបែបនេះ ព្រោះនាងខ្ញុំមិនអាចទ្រាំមើល ទង្វើហួសចិត្តរបស់គាត់ តទៅទៀតឡើយ។ ជាក់ស្តែង ដូចក្នុងរូបនេះជាដើម។ តាំងពីកើតមក មិនដែលមានជីដូនជីតាគ្រូណា បង្គាប់គេថា បើមានគ្រោះថ្នាក់ដល់ជីវិត ឲ្យគេយកយ័ន ទៅដូរយកលុយវិញចឹងទេ។ បើគេស្លាប់បាត់ហើយ តើឲ្យគេទៅដូរវិញតាមណា? ហើយបើគ្រោះថ្នាក់ចរាចរណ៍ ដល់ស្លាប់មែន យ័ននេះ ក៏ប្រាកដជារហែកធ្លុះធ្លាយ ជ្រុះបាត់តាមផ្លូវដែរ គ្មានបងប្អូនឯណា ទៅចាប់អារម្មណ៍ រើសយកទៅដូរលុយវិញទេ
ទង្វើនេះ បានធ្វើឲ្យនាងខ្ញុំអាប់មុខ អាប់មាត់ ខ្មាសអស់ញាតិមិត្ត ដែលធ្លាប់រៀនវិជ្ជាងាវលៀស ជាមួយគ្នាណាស់  ដូច្នេះនាងខ្ញុំ សូមកាត់ផ្តាច់ទំនាក់ទំនង ត្រឹមនេះ ដោយគ្មានក្តីអាឡោះអាល័យ បន្តិចណាឡើយ។ សូមអរគុណ ដកស្រង់ពី៖ 
Sandra Romdul

 

 

No comments:

Post a Comment