GPS

GPS
GPS Tracker

Wednesday, November 30, 2016

ព័ត៏មានស្តីពីគ្រួសារលោកព្រឹទ្ធាចារ្យ ឆេង ផុន Social News














សម្តេច សាយ ឈុំ អញ្ជើញសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យ ឆេង​ ផុន និងចូលរួមពិធីបូជាសព លោកជំទាវ សេង សុខានី ឆេង ផុន...​ !!!
រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យ ឆេង​ ផុន និងចួលរួមជាអធិបតីប្រទានភ្លើងបូជាសព លោកជំទាវ សេង សុខានី ដែលជាឧត្តមភរិយារបស់ លោកព្រឹទ្ធាចារ្យ ឆេង ផុន...។
លោកព្រឹទ្ធាចារ្យ​ ឆេង​ ផុន មានជម្ងឺធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីដើមខែតុលា ឆ្នាំ២០១៦ និងមានអាការៈ ធូរស្រាលបន្តិច ក្រុមគ្រូពេទ្យក៏បានអនុញ្ញាតអោយក្រុមគ្រួសារនាំគាត់ទៅថែទាំព្យាបាល នៅគេហដ្ឋាន នាភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។
ដោយឡែក លោកជំទាវ សេង សុខានី ដែលជាឧត្តមភរិយារបស់លោកព្រឹទ្ធាចារ្យ​ តែងតែយកចិត្តទុកដាក់ មើលថែស្វាមីដោយដៃខ្លួនផ្ទាល់ ទោះបីសុខភាពរបស់ខ្លួនទុ្រឌទ្រោមយ៉ាងណាក្តី ក៏លោកយាយនៅតែបំពេញភារកិច្ចជាម្តាយ និងជាភរិយារហូតដល់ថ្ងៃចុងក្រោយនៃជីវីត... ហើយចុងក្រោយបង្អស់ នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០១:៣០នាទីព្រឹក លោកយាយបានទទួលមរណភាព លាចាកលោកនេះទៅដោយរោគាពាធិ ក្នុងជន្មាយុ៦៤ឆ្នាំ...។
សព លោកជំទាវ សេង សុខានី បានត្រូវក្រុមគ្រួសារ រៀបចំតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព រហូតដល់ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៤:៣០នាទី ដែលក្នុងពិធីឈាបនកិច្ច មានវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេច សាយ ឈុំ បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសព តាមប្រពៃណី និងមានការចូលរួមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងក្រុមគ្រួសារញាតិមិត្ត នៃសព យ៉ាងច្រើនកុះករ...។(ប្រភព ប៊ុន រឿន)

Samdach Sai Chhom He invited to visited Mr.Cheng Phon and elders attended her cremation Seng Sokha Cheng Phon ... !!! The afternoon of November 30, 2016 Samdech Vibolsena Sai Chhom President of the Senate of the Kingdom of Cambodia, visited elders Chheng Phon and participation preside fire cremation Lok Chumteav Seng Sokha, who is his wife of elders Chheng Phon ....
 Lok Ta Chheng Phon more serious injury and was sent for treatment at Calmette Hospital in early October 2016 and has symptoms pat doctors allow family brought him to care in the home village Takdol Sangkat Takdol  Kandal province. 
Separately, Madam Seng Sokha, who as Odom's wife, the elders always care giving husband with his hands directly though its health Tunisian Women Sidney disrepair, however, also grandmother still fulfill a mother and a wife until the last day of life ... and the last on Saturday, November 26, 2016 Time 01:30 am She pass away at the age of 64 years .... 
Funeral Lok Seng Sokhany were families prepare filed celebrate the traditions at home funerals until Wednesday, November 30, 2016 Time 14:30 minute ceremony cremation present lofty pope's Chhum honored fire cremated the traditions and the participation of leaders of civil servants and the family friends of those who died with many more ....(News and text from Mr. Bun Reun)





No comments:

Post a Comment