ខ្លាំងម្ល៉េះពៅ! ចូលលួចអីវ៉ាន់ទេ តែឃើញម្ចាស់ទំនង ចង់ឆីសិន...
ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៩:៤៦ (22-12-2016 09:46)
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យជាសន្តិសុខក្រុមហ៊ុនCISS ម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ ពោធិ៍សែនជ័យចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២២ ធ្នូ នេះ ស្ថិតក្នុងផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ បន្ទាប់ពីជននេះ ធ្វើសកម្មភាពចូលលួចអីវ៉ាន់ក្នុងផ្ទះ តែឃើញក្មេងស្រីជាម្ចាស់ផ្ទះស្អាត ក៏ចាប់នាងចងដៃចងជើង ហើយយកឡាមវះខោ ដើម្បីរំលោភ តែត្រូវនាងស្រែកផ្អើលគេឯង ក៏រត់គេចខ្លួនបាត់ ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះនី សត្យា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះខាងលើ (កន្លែងចាប់ខ្លួន) ។ រីឯក្មេងស្រីរងគ្រោះនិងម្ចាស់ផ្ទះមានអាយុ១៧ឆ្នាំ ។ ប្រភពបន្តថា មុនពេលកើតហេតុ យប់ថ្ងៃទី១៦ឈានចូល១៧ ធ្នូ កន្លងមក ជនសង្ស័យបានគាស់ផ្ទះចូលដើម្បីលួចអីវ៉ាន់ ។ លុះពេលចូលទៅដល់ ក្មេងស្រីម្ចាស់ទំនងក៏មានចិត្តចង់ចាប់រំលោភនាងសិន តែអ្វីដែលជននេះប៉ងមិនបានសម្រេចទេ ព្រោះត្រូវនាងស្រែកផ្អើល ក៏រត់ប្រះអាយុរហូតដល់ព្រឹកថ្ងៃទី២២ នេះ ទើបកម្លាំងស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងសាកសួរនាំបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

No comments:
Post a Comment