នាងអស់ទ្រាំ និងក្លាហានលែងខ្លាចស្លាប់ ប្តឹងឱ្យចាប់ខ្លួនបងប្រុស
ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៥:៣០ (22-12-2016 15:30)
ជនសង្ស័យខាងលើឈ្មោះហ៊ន មេសា (ហៅស្រួច) អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកឯប្អូនស្រីចិញ្ចឹមមានអាយុ១៣ឆ្នាំ ។ ករណីរំលោភសេពសន្ថវៈនេះ ទើបតែត្រូវបែកការណ៍ ក្រោយពេលដែលក្មេងស្រីរងគ្រោះ បានប្រាប់ទៅឪពុកធំរបស់ខ្លួនសកម្មភាពពីបងប្រុសបានចាប់រំលោភ សឹងរាល់ពេលដែលទៅចាំចម្ការ ។ ហើយរាល់ចាប់រំលោភរួចម្តងៗ គឺតែងតែគំរាមមិនឱ្យនាងនិយាយប្រាប់អ្នកណាទេ ទើបនាងមិនហ៊ានប្រាប់។
តែដោយសារនាងទ្រាំនឹងសកម្មភាពនេះមិនបានទៀត ទើបនាងប្រាប់ឪពុក និងប្តឹងអាជ្ញាធរឃុំ និងឱ្យសមត្ថកិច្ចឱ្យចាប់ខ្លួនជននេះតែម្តង ។ ឪពុកធំរបស់ក្មេងស្រីរងគ្រោះ គឺជាអ្នកយកនាងមកចិញ្ចឹមតាំងពីនៅតូចៗ ចំណែកជនសង្ស័យត្រូវជាកូនបង្កើតរបស់ឪពុកធំនាង ដូចនេះ រវាងក្មេងស្រីរងគ្រោះ និងជនសង្ស័យ ត្រូវជាបងប្អូននឹងគ្នា ។
នៅចំពោះមុខនគរបាល ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានចាប់រំលោភនោះទេ គ្រាន់តែអោបថើប ស្ទាបអង្អែលលេងតែប៉ុណ្ណោះ ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏ចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរ ។
No comments:
Post a Comment