GPS

GPS
GPS Tracker

Wednesday, December 21, 2016

(ប្រភពព័ត៏មាន កោះសន្តិភាព) តិរច្ឆាន​ណាស់ ! រំលោភ​កូនស្រី​បង្កើត​រហូត​នាង​ទ្រាំ​លែង​បាន

តិរច្ឆាន​ណាស់ ! រំលោភ​កូនស្រី​បង្កើត​រហូត​នាង​ទ្រាំ​លែង​បាន

ដោយ ៖ សហការី   
ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៣:៥០   (22-12-2016 13:50)
ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​ទៅ​ចាប់ខ្លួន​ដល់​ផ្ទះ​នៅ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​គំរាម និង​ចាប់រំលោភ​កូនស្រី​ប​ង្កើ​ខ្លួនឯង​ជា​បន្តបន្ទាប់​រហូត​នាង​ទ្រាំ​លែង​បាន​ក៏​ប្រាប់​ម្តាយ​ឲ្យ​ដឹង និង​ប្តឹង​សមត្ថកិច្ច ។
សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ លុន សា​រ៉ុ​ន អាយុ​៤១​ឆ្នាំ ចំណែក​កូនស្រី​រង​គ្រោះ​ទើបតែ​អាយុ​១៣​ឆ្នាំ រស់នៅ​ឃុំ​កើតហេតុ ។
ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ដំបូង​ម្តាយ​នាង​អត់​នៅផ្ទះ​ទេ គឺ​នៅ​ម៉ោង​ប្រហែល​១០​យប់ ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៦ ខណៈ​នាង​កំពុង​ដេក​លង់លក់​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឪពុក​បង្កើត​របស់​នាង​បាន​មក​ចាប់រំលោភ​នាង​ទាំង​កំរោល​រហូត​បាន​សម្រេច​ម្តង ព្រមទាំង​គំរាម​នាង​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ទៀត ។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​១០​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឪពុក​របស់​នាង​បាន​មក​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​ម្តងទៀត ។
ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ថា លុះ​ក្រោយ​ៗ​មក​ទៀត ឪពុក​បង្កើត​របស់​នាង​តែងតែ​គំរាម និង​រំលោភ​នាង​ជា​បន្តបន្ទាប់ លុះ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៦ ឪពុក​នាង​គំរាម​រំលោភ​នាង​ទៀត ធ្វើ​ឲ្យ​នាង​ទ្រាំ​មិន​បាន​ក៏​យក​រឿងរ៉ាវ​ទាំងអស់​ប្រាប់​ម្តាយ​នាង​ឲ្យ​ដឹង​តែ​ម្តង ។
សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​ពី​ឮ​កូនស្រី​ប្រាប់​ថា ឪពុក​បង្កើត​ចាប់រំលោភ និង​គំរាម​រំលោភ​ជា​បន្តបន្ទាប់ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ហៅ​ប្តី​មក​សួរ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់គេច​ខ្លួន​ទៅ​ខេត្តពោធិ៍សាត់​បាត់​តែ​ម្តង លុះដល់​ថ្ងៃ​ទី​២០ ខែធ្នូ ស្ត្រី​ជា​ប្រពន្ធ​បាន​ហៅ​បុរស​ជា​ប្តី​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ផ្ទះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។
ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្រុក​រលាប្អៀរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

No comments:

Post a Comment