GPS

GPS
GPS Tracker

Monday, December 26, 2016

(ប្រភពព័ត៌មានកោះសន្តិភាព) សន្តិសុខ​ផ្សារ​អូ​ឡាំ​ពិ​ក​ម្នាក់​បាញ់​សម្លាប់ខ្លួនឯងដោយសារតែវិបត្តិស្នេហ៏

ស្រក់​ទឹកភ្នែក ពេល​អាន​លិខិត​បណ្ដាំ​របស់​សន្តិសុខ​ផ្សារ​អូ​ឡាំ​ពិ​ក

ដោយ ៖ ភី ផល   
ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៣:៤៧   (27-12-2016 13:47)
រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ផ្សារ​អូ​ឡាំ​ពិ​កម្នា​ក់បាន​ប្រើ​កាំភ្លើង​អាកា​៤៧​បាញ់​ខ្លួនឯង​នៅ​ជាន់​ទី​៣​នៃ​ផ្សារ​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុងភូមិ​២ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស្រុង ឈិ​ន​ឡុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​ផ្សារ​អូ​ឡាំ​ពិ​ក ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​បាញ់​ខ្លួនឯង​១​គ្រាប់​ចំ​បំពង់ក​ខាងឆ្វេង​ធ្លាយ​ទៅ​ក្រោយ រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ភ្លាម​ៗ ។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​រក​ឃើញ​លិខិត​បណ្ដាំ​មួយ​ច្បាប់​ដែល​សន្តិសុខ​រង​គ្រោះ​រូប​នោះ​នារី​ម្នាក់​ឈ្មោះ អា​នី ដែល​ជា​សង្សារ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ ៖
អា​នី​អូន​សម្លាញ់ បង​ទៅ​ហើយ
បង​គ្មាន​អ្វី​គ្រប់យ៉ាង​ឲ្យ​អូន​ដូច​ជា​គេ​ទេ ត្រឹម​ជា​សន្តិសុខ មិន​ដូច​គេ​កូន​ថៅកែ
អា​នី (NyNy love)
ជូនពរ​អូន​ឲ្យ​មាន​សេចក្តីសុខ រស់នៅ​មាន​សុភមង្គល​ជាមួយ​គេ​រហូត​ដល់​ចាស់ កុំ​ធ្វើបាប​ចិត្ត​គេ​ដូច​បង​អី ស្មោះ​នឹង​គេ​ណា ឈប់​ធ្វើ​មនុស្ស​ក្បត់​ទៀត យល់​នៅ ។ បង​សុំ​ទោស​អូន​ផង ចាំ​មើល​អូន​... បាន​ហើយ​អរគុណ​អូន​ដែល​ក្បត់​បង ។ ឥឡូវ​អូន​ធ្វើ​បាន​សម្រេច​ហើយ ភ្លេច​អស់ហើយ​ពាក្យ​អូន​សន្យា​ជាមួយ​បង ។
លា​ហើយ​អូន​សម្លាញ់
ជូន​អូន​ជា​ចុង​ក្រោយ អូន​មិនដឹង តែ​បង​ចង់​ប្រាប់​ការ​ពិត បង​តែង​គិតដល់​អូន​គ្រប់​វេលា នឹក​ពី​រឿង​ស្នេហា និង​នឹក​ពី​រឿង​ស្រលាញ់​គ្នា អូន​គឺជា​មនុស្ស​បង​ស្នេហ៍​បំផុត ...
សូម​អាន​លិខិត​បណ្ដាំ​ច្បាប់​ដើម​ទាំង​ស្រុក​នៅ​ខាងក្រោម​ដូច​តទៅ ៖










(ប្រភពព័ត៌មាន ABC) បុរសដែលបាត់ខ្លួនពេលនេះ ប្រទះឃេីញសាកសពនៅមាត់ទន្លេក្រុង តាខ្មៅ យកមកវត្តព្រែកសំរោង(មានវីដេអូ)


(ប្រភពព័ត៌មាន ABC) ក្រុមចោរប្រដាប់ដោយAK6ដើម ធ្វើសកម្មភាពបាញ់ប្លន់(មានវីដេអូ)

(ប្រភពព័ត៌មាន ABC)
យប់មិញនេះ​ ក្រុមចោរ៧នាក់ប្រដាប់ដោយAK៦ដេីម ធ្វេីសកម្មភាពបាញ់ប្លន់យកមាស៧ជីប្រាក់៥០០ដុល្លារ របួសម្នាក់ធ្លាយពោះវៀន
រាជធានី​ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ធ្លាយពោះវៀន ក្រុមចោរប្លន់ មានគ្នា៧នាក់ ប្រដាប់ដោយកាំភ្លើង​ AK-47 បានបាញ់ ទៅជនរងគ្រោះដែលជាអ្នកជិតខាងចូលទៅជួយបណ្ដាលត្រូវចំដៃ និងពោះធ្លាយពោះវៀន រួចយកមាស៧ជីនិងប្រាក់៥០០ដុល្លារ គេចខ្លួន​បាត់ កាលពីវេលាម៉ោងប្រហែល​៧:៤០​នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិ៨ ព្រៃក្រាយ សង្កាតស្នោ ខណ្ឌពោធិ៍សែនជ័យ ។ ​បន្ទាប់ពីក្រុុមចោរប្លន់បានចេញទៅគេបានរកឃើញសំបកគ្រាប់ប្រភេទអាកាចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ៕
ABC Update ក្នុងចំណោម​បក្ខពួក​៦ទៅ៧ នាក់ ដែលបានប្លន់​នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង​០៨:៤៥នាទីយប់​ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦នេះ​ ខណៈនេះសមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យម្នាក់ នៅវេលាម៉ោង ៩:៤៤នាទីយប់ គឺក្រោយក្រុមចោរធ្វើសកម្មភាពបាន១ម៉ោង សមត្ថកិច្ចបានចាប់បានបក្សពួកវាម្នាក់នៅក្បែរវត្តពោធិ៍យកមកធ្វើការសួរនាំ ។
ក្នុងករណីបាញ់ប្លន់នេះដែរ ក្រុមចោរបានបាញ់អោយរបួសជនរងគ្រោះម្នាក់ចំក្បាល់ពោះ ហេីយជនរងគ្រោះមិនមែនជាម្ចាស់ផ្ទះទេ គឺអ្នកជិតខាងដែលចូលមកជួយក៏ត្រូវជនសង្ស័យបាញ់របួសតែម្តងទៅ ។ ជនរងគ្រោះត្រូវបានគេបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ ៕




(ប្រភពព័ត៌មាន កោះសន្តិភាព)ឃើញគ្រប់គ្នា ពួកគាត់ជិះ​​លឿនសឹងតែ​​អត់ឃើ​ញ​ស្រមោល​ ទីបំផុត...

ឃើញគ្រប់គ្នា ពួកគាត់ជិះ​​លឿនសឹងតែ​​អត់ឃើ​ញ​ស្រមោល​ ទីបំផុត...

ដោយ ៖ ឆោម ពិសម័យ   
ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៨:៤៨   (27-12-2016 08:48)
ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​ធ្លាក់ទឹក​ប្រឡាយ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ស្ថិត​ក្នុងភូមិ​ព្រៃ​អម្ពាន់ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ។

សេចក្ដីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ១-​ឈ្មោះ​នី ហ៊ុយ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កោះ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី និង
២-​ឈ្មោះ​ស៊ា អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្លា ឃុំ​កោះ​ស្លា ស្រុក​ឈូក ខេត្តកំពត​។ គេ​មិនដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មកពីណា​នោះ​ទេ តែ​ឃើញ​ជិះ​លឿន​បំផុត លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា បុរស​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​លឿន​ហូ​សហេតុ លុះ​មក​ដល់​ផ្លូវ​កោង​បូ​ង​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ធ្លាក់​ចូល​ទឹក​ប្រឡាយ ។ ក្រោយ​ពី​ជួប​គ្រោះ​បាន​បន្តិច អ្នក​ភូមិ​និង​សាច់ញាតិ​បាន​នាំ​គ្នារ​ត់ទៅ​ជួយ​ស្រង់​ជន​រង​គ្រោះ​ឡើង​លើគោក​ភ្លាម​ៗ​ដែរ តែ​អកុសល ពួក​គេ​បាន​ស្លាប់​ទៅ​ហើយ ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ។



(ប្រភពព័ត៌មាន កោះសន្តិភាព) អំណាច​ទឹក​ប្តូរ​និស្ស័យ ! មិន​ត្រឹមតែ​មិន​ស្តាប់ ថែម​ទាំង​...

អំណាច​ទឹក​ប្តូរ​និស្ស័យ ! មិន​ត្រឹមតែ​មិន​ស្តាប់ ថែម​ទាំង​...

ដោយ ៖ ស៊ឹម សាន់   
ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៨:៥៧   (27-12-2016 08:57)
ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​បុរស​រូប​នោះ បាន​វាយ​បំផ្លាញ​សម្ភារ​ក្នុងផ្ទះ និង​វាយ​ឪពុក​បង្កើត​ខ្លួនឯង ព្រមទាំង​ប្រុង​ដុត​ផ្ទះ​ចោល​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​២៦​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ជន​រង​គ្រោះជា​ឪពុក​ស្ថិត​ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ។
យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ហែម ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បាន​ផឹកស្រា​ស្រវឹង ពេល​មក​ដល់​ផ្ទះ​វិញ​ក៏​រករឿង​ឡូឡា និង​បាន​វាយ​បំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ​ដោយ​គ្មាន​មូលហេតុ ។ ឃើញ​ដូច្នេះ ជន​រង​គ្រោះ​ឈ្មោះ ហែម ឡាំង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ត្រូវជា​ឪពុក​បង្កើត បាន​ទៅ​ឃាត់​កូន​ឲ្យ​ឈប់​ឡូឡា តែ​កូន​រមិលគុណ​រូប​នោះ​មិន​ត្រឹមតែ​មិន​ស្តាប់​ទេ ថែម​ទាំង​ស្ទុះ​ទៅ​ទាត់​ឪពុក​១​ជើង ហើយ​ច្រាន​ទ្រូង​ថែម​ទៀត រួច​ហើយ​ជនសង្ស័យ​បាន​កាត់​ខ្សែភ្លើង​ប្រមូល​ខោអាវ​គរ​លើ​ផ្ទះ​យក​ភ្លើង​ដុត​ផ្ទះ​បណ្តាល​ឲ្យ​ឆេះ​រនាប និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។
របាយការណ៍​បញ្ជាក់​ទៀត​ថា នៅ​ពេល​សមត្ត​កិច្ច​នាំ​ទៅ​ដល់​ប៉ុស្តិ៍ ជនសង្ស័យ​បានរ​ត់ទៅ​វាយ​ឪពុក​១​ដៃ​បណ្តាល​ឲ្យ​ប៉ោង​ភ្នែក​ខាងស្តាំ​ទៀត​ផង ។
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕





Sunday, December 25, 2016

(ប្រភពព័ត៌មាន កោះសន្តិភាព)ឃោរឃៅ​ណាស់ ! ប្រើ​ប៉័ងតោ​និង​ពូថៅ​កាប់​ចិញ្ច្រាំ​រហូត​ស្លាប់

ឃោរឃៅ​ណាស់ ! ប្រើ​ប៉័ងតោ​និង​ពូថៅ​កាប់​ចិញ្ច្រាំ​រហូត​ស្លាប់

ដោយ ៖ ម៉ម វ៉ាន   
ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៧:២០   (26-12-2016 07:20)
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត​ដោយសារ​មិត្ត​រួច​ការងារ​ជាមួយ​គ្នា​សម្លាប់​ដោយ​ប្រើ​កាំបិតប៉័ងតោ និង​ពូថៅ កាប់​ចិញ្ច្រាំ ខណៈ​កំពុង​ស្រវឹង​ហើយ​សម្រាក​នៅ​ក្នុង​ការដ្ឋាន​សំណង់ ។ អំពើ​ហេតុឃាត​កម្ម​ដ៏​សាហាវឃោរឃៅ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។
ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ​នេះ​ឈ្មោះ ព្រឿ​ង កុសល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​សំណង់​នៅ​ចំណុច​ការដ្ឋាន​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ មេ​គ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា ។
តាម​ចម្លើយ​​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រូប​ខ្លួន​ខឹង​រហូត​ឈាន​ដល់​កាប់សម្លាប់​ជន​រង​គ្រោះ គឺ​ដោយសារ​ខ្លួន​និង​ជន​រង​គ្រោះ​ឧស្សាហ៍​ទាស់សម្តី​គ្នា​រឿង​ជន​រង​គ្រោះ​មិន​ជួយ​លាងចាន​ក្រោយ​ពេល​ហូប​បាយ​រួច​ម្តង​ៗ ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ជន​ទាំង​២​នាក់​ក៏​បាន​ផឹកស៊ី​ជាមួយ​គ្នា​តាំងពី​ក្បាល​ព្រលប់ ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​រឿង​លាងចាន​នេះ​ម្តងទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​ដែល​ធ្លាប់​មានចិត្ត​ខឹង​រឿង​នេះ​ស្រាប់ បែកគំនិត​ត្រៀម​កាំបិត និង​ពូថៅ​ចាំ​សម្លាប់​ជន​រង​គ្រោះ ។ លុះ​ពេល​យប់​ឡើង​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃខែ​ដដែល ខណៈ​ជន​រង​គ្រោះ​ស្រវឹង និង​លង់លក់​ក្នុង​ដំណេក​ផង​នោះ ជនសង្ស័យ​បាន​ប្រើ​កាំបិត កាប់​ពីក្រោយ​ចំ​កញ្ចឹងក​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ហូរ​ឈាម​ស្រោច​ពាសពេញ​ខ្លួន ។ ដោយ​ខ្លាច​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់ ជនសង្ស័យ​បាន​យក​ពូថៅ​មក​កាប់​ចិញ្ច្រាំ​បន្ថែម​លើ​ផ្ទៃមុខ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត ។
បន្ទាប់​ពី​កាប់សម្លាប់​ជន​រង​គ្រោះ​រួច ជនសង្ស័យ​ពុំ​បាន​រត់គេច​ទៅ​ណា​ឡើយ គឺ​នៅ​សម្រាក​ក្នុង​ការដ្ឋាន​ខាងលើ​ធម្មតា ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតហេតុ​ឡើង ។ ខណៈ​នៅ​យប់​ថ្ងៃខែ​ដដែល​នោះ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​អំពើ​ឃាតកម្ម​ហើយ នគរបាល​មូលដ្ឋាន និង​ថ្នាក់​ខណ្ឌ បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​យក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។
សូម​បញ្ជាក់​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៥​ខែ​ឆ្នាំ​ដដែល នគរបាល​ខណ្ឌមានជ័យ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​ទទួល​ជំនាញ​ព្រហ្មទណ្ឌ បាន​នាំ​ជនសង្ស័យ​ជា​ឃាតករ​ទៅ​ធ្វើ​ត្រាប់​ឡើង​វិញ​នូវ​សកម្ម​ភា​កាប់សម្លាប់​នៅ​ទីតាំង​កើតហេតុ ៕







(ប្រភពព័ត៌មាន កោះសន្តិភាព)អាណិត​ណាស់ ! ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ

អាណិត​ណាស់ ! ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ

ដោយ ៖ ថុក​ សុខា   
ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៩:២០   (26-12-2016 09:20)
ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈ​បុរស​នោះ​កំពុង​ដើរ​លើ​ទ្រូ​វ​ផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧២-១៧៣ ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ (​ជា​មនុស្ស​វិកលចរិត​) សម្បុរ​ខ្មៅ កម្ពស់​១,៦០​ម៉ែត្រ គ្មាន​សម្លៀក​បំពាក់ (​ស្រាត​) ។ ចំណែក​រថយន្ត​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​បាន​បើក​រត់គេច​ខ្លួន​បាត់ ។



ផ្សាយផ្ទាល់ (Live) Cambodian Idol រដូវកាលទី ២ វគ្គ Live Show ផ្ដាច់ព្រ័ត្រ

(ភ្នំពេញ)៖ សូមទស្សនាវិដេអូ នៃការប្រកួតកម្មវិធី «Cambodian Idol» រដូវកាលទី២ វគ្គចុងក្រោយ របស់ទូរទស្សន៍ ហង្សមាស ដែលទើបបានបញ្ចប់នៅយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅស្ទូឌីយោហង្សមាស ផ្សារទំនើបអេអនម៉ល ជាន់ទី៤។ បេក្ខនារី ឈិន​ ម៉ានិច្ច ទទួលបានជ័យជំនះលេខ១ នៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២នេះ។សូមទស្សនាដែលមានរយៈពេលជាង៤ម៉ោង៖


Saturday, December 24, 2016

(ប្រភពព័ត៌មាន កោះសន្តិភាព) ថ្ងៃក្រោយ​ឲ្យ​រាង ! ដេញចាប់​បាន​វាយ​ប៊ិះ​ស្លាប់

ថ្ងៃក្រោយ​ឲ្យ​រាង ! ដេញចាប់​បាន​វាយ​ប៊ិះ​ស្លាប់

ដោយ ៖ យឹម ឈឿន   
ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៧:៤០   (25-12-2016 07:40)
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន​វាយ​ឡើង​សន្លប់​ស្ដូកស្តឹង​ប៊ិះ​​​ស្លាប់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​បើករថយន្ត​យី​ឌុ​ប​កិន​ម៉ូតូ​អូស​ជាច្រើន​គីឡូម៉ែត្រ​មិន​ព្រម​ឈប់​ដោះស្រាយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ចំណុច​ស្តុ​ប​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6490 ជា​ប្រភេទ​រថយន្ត​យី​ឌុ​ប បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ព្រូ​២​នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បត់​ឆ្វេង​ចូល​ផ្លូវ​ទួល​ពង្រ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស៊ុ​យ​ស៊ី​គី​លែ​ត ពណ៌​ស ជិះ​គ្នា​៣​នាក់ ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត ត្រូវ​រថយន្ត​កិន​អូស​ខូច​ខ្ទេចខ្ទី​អស់ហើយ ។
ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូឌុប​ដែល​ឈប់​ចត​នៅ​ស្តុ​ប​ទួល​ពង្រ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​ម៉ូតូ​រង​គ្រោះ​ជិះ​គ្នា​៣​នាក់​ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ស្តុ​ប​ខាងលើ ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បើក​ក្នុ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​បើក​ឆ្លងផ្លូវ​មក​ដល់ ខាង​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​ដួល​ចូល​ក្រោម​រថយន្ត​កិន​អូស​ជាប់ តែ​សំណាងល្អ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​បាន​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​រង​របួសស្រាល ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ហើយ​អ្នក​បើករថយន្ត​មិន​បាន​ឈប់​ទេ បាន​ព្យាយាម​បើក​កិន​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ត​ជាង​១​គីឡូ​ម៉ែ​ត ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​រហូត​ដល់​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​នោះ​រថយន្ត​បង្ក​ឃើញ​ប្រជាពលរដ្ឋ​ដេញ​តាម​ច្រើន​ពេក​បាន​បត់​ត្រឡប់​ក្រោយ​ទាំង​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ត្រឡប់​មក​ដល់​ស្តុ​ប​ទួល​ពង្រ​ដែល​ជា​កន្លែង​កើតហេតុ​វិញ​ទើប​បន្ថយល្បឿន ក៏​ត្រូវ​ប្រជាពលរដ្ឋ​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​បែក​ខ្ទេច ភ្លាម​ៗ​នោះ អ្នកបើកបរ និង​ព្រូ បាន​បើកទ្វារ​រថយន្ត​ចុះ​ប្រុង​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​អ្នក​បើករថយន្ត​បាន​ហើយ​នាំ​គ្នា​ព្រួត​វាយ​បែក​មុខ​បែក​មាត់​រហូត​សន្លប់​ស្តូកស្តឹង ចំណែក​ព្រូ​រត់គេច​ខ្លួន​អស់ ។
ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​មិន​ព្រម​ឈប់​ដោះស្រាយ​តាម​សម្រួល​ទេ បែរជា​ព្យាយាម​បើករថយន្ត​រត់​ទាំង​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ខូចខាត​ទាំងស្រុង ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​បែប​នេះ ។ សំណាងល្អ​ហើយ​ដែល​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា កុំ​អី​អ្នក​បើករថយន្ត​បង្ក​នេះ​ច្បាស់​ជា​ស្លាប់​មិន​ខាន ។
ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​ដែល​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​សូ​គ៌ា​ដឹក​យក​ទៅ​ព្យាបាល ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕