GPS

GPS
GPS Tracker

Monday, December 19, 2016

(ប្រភពព័ត៏មាន កោះសន្តិភាព)ព្រឹក​នេះ ឈើ​ប្រណីត​ចេញ​ទៅ​វៀតណាម​តាម​ច្រក​អូ​រយ៉ា​ដាវ​ដូច​ហែ​កឋិន

ដោយ ៖ ស៊ិន បូ   
ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១០:១០   (20-12-2016 10:10)
ខេត្តរតនគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ២០១៦ ឈើ​ប្រណីត​ដឹក​តាម​រថយន្ត​ជាង​១០​គ្រឿងក្នុង​ចំណោម​ប្រមាណ​៣០​គ្រឿង បាន​ត្រូវ​ក្រុម​ឈ្មួញ​នាំ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ពុំ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រារាំង ឬ បង្ក្រាប​នោះ​ឡើយ ។
សេចក្តីរាយការណ៍​បាន​បន្ត​ថា ឈើ​ប្រណីត​ដែល​ភាគច្រើន​ប្រភេទ​ឈើ​ធ្នង់​នោះ ក្រុម​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង កាម​រី​បា​ឡែ​ន និង​ហា​យ​លែ​ន​ឌ័​រ ដោយ​ដឹក​ចេញពី​ភូមិសាស្ត្រ​នានា​ក្នុង​ខេត្តរតនគិរី ឆ្ពោះ​មក​កាន់​ព្រំដែន​តាម​ច្រក​អូ​រយ៉ា​ដាវ​ខាងលើ​នេះ បើ​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​បើកដៃ ឬ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​វៀតណាម ជា​ថ្នូរ​ទៅ​នឹង​ការ​ទទួល​បាន​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​នោះ​ទេ ឈើ​ប្រណីត​ទាំងនោះ​មិន​អាច​ចេញ​ដោយ​រលូន​បាន​ទេ ។
ប្រភព​បាន​បន្ត​ថា នៅ​ពេល​បន្តិចទៀត​នេះ ឬ យ៉ាង​យូរ​នៅ​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ ឈើ​ប្រណីត​ប្រមាណ​២០​រថយន្ត​ទៀត នឹង​ចេញ​តាម​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​ឆ្ពោះទៅ​វៀតណាម ព្រោះ​នៅ​ពេល​នេះ ឈ្មួញ​បាន​និង​កំពុង​ចរចា​តម្លៃ​ក្រោម​តុ​ជាមួយ​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ៕




No comments:

Post a Comment