GPS

GPS
GPS Tracker

Friday, December 23, 2016

(ប្រភពព័ត៏មាន Fresh News) សូមបើកបរគោរពល្បឿនកំណត់ ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ ខែធ្នូ ឆក់យកជីវិតប្រជាពលរដ្ឋ៤នាក់ និង៦១នាក់របួស

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៤នាក់បានស្លាប់ ខណៈមនុស្ស២៦នាក់រងរបួសធ្ងន់ និង៣៥នាក់របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍១០លើក នៅទូទាំងប្រទេសកម្ពុជា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើក បានបង្កឲ្យខូតខាតម៉ូតូ១៦គ្រឿង រថយន្ត៣គ្រឿង ហើយមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់រួមមាន បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ និងងងុយដេក។
សូមជម្រាបថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់២៣ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧៥លើ ក ស្លាប់១០៨នាក់ និងរបួសធ្ងន់២៧៧នាក់ និងរបួសស្រាល២២៦នាក់៕


No comments:

Post a Comment