GPS

GPS
GPS Tracker

Saturday, December 24, 2016

(ប្រភពព័ត៌មាន កោះសន្តិភាព) ថ្ងៃក្រោយ​ឲ្យ​រាង ! ដេញចាប់​បាន​វាយ​ប៊ិះ​ស្លាប់

ថ្ងៃក្រោយ​ឲ្យ​រាង ! ដេញចាប់​បាន​វាយ​ប៊ិះ​ស្លាប់

ដោយ ៖ យឹម ឈឿន   
ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៧:៤០   (25-12-2016 07:40)
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន​វាយ​ឡើង​សន្លប់​ស្ដូកស្តឹង​ប៊ិះ​​​ស្លាប់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​បើករថយន្ត​យី​ឌុ​ប​កិន​ម៉ូតូ​អូស​ជាច្រើន​គីឡូម៉ែត្រ​មិន​ព្រម​ឈប់​ដោះស្រាយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ចំណុច​ស្តុ​ប​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6490 ជា​ប្រភេទ​រថយន្ត​យី​ឌុ​ប បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ព្រូ​២​នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បត់​ឆ្វេង​ចូល​ផ្លូវ​ទួល​ពង្រ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស៊ុ​យ​ស៊ី​គី​លែ​ត ពណ៌​ស ជិះ​គ្នា​៣​នាក់ ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត ត្រូវ​រថយន្ត​កិន​អូស​ខូច​ខ្ទេចខ្ទី​អស់ហើយ ។
ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូឌុប​ដែល​ឈប់​ចត​នៅ​ស្តុ​ប​ទួល​ពង្រ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​ម៉ូតូ​រង​គ្រោះ​ជិះ​គ្នា​៣​នាក់​ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ស្តុ​ប​ខាងលើ ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បើក​ក្នុ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​បើក​ឆ្លងផ្លូវ​មក​ដល់ ខាង​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​ដួល​ចូល​ក្រោម​រថយន្ត​កិន​អូស​ជាប់ តែ​សំណាងល្អ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​បាន​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​រង​របួសស្រាល ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ហើយ​អ្នក​បើករថយន្ត​មិន​បាន​ឈប់​ទេ បាន​ព្យាយាម​បើក​កិន​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ត​ជាង​១​គីឡូ​ម៉ែ​ត ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​រហូត​ដល់​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​នោះ​រថយន្ត​បង្ក​ឃើញ​ប្រជាពលរដ្ឋ​ដេញ​តាម​ច្រើន​ពេក​បាន​បត់​ត្រឡប់​ក្រោយ​ទាំង​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ត្រឡប់​មក​ដល់​ស្តុ​ប​ទួល​ពង្រ​ដែល​ជា​កន្លែង​កើតហេតុ​វិញ​ទើប​បន្ថយល្បឿន ក៏​ត្រូវ​ប្រជាពលរដ្ឋ​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​បែក​ខ្ទេច ភ្លាម​ៗ​នោះ អ្នកបើកបរ និង​ព្រូ បាន​បើកទ្វារ​រថយន្ត​ចុះ​ប្រុង​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​អ្នក​បើករថយន្ត​បាន​ហើយ​នាំ​គ្នា​ព្រួត​វាយ​បែក​មុខ​បែក​មាត់​រហូត​សន្លប់​ស្តូកស្តឹង ចំណែក​ព្រូ​រត់គេច​ខ្លួន​អស់ ។
ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​មិន​ព្រម​ឈប់​ដោះស្រាយ​តាម​សម្រួល​ទេ បែរជា​ព្យាយាម​បើករថយន្ត​រត់​ទាំង​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ខូចខាត​ទាំងស្រុង ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​បែប​នេះ ។ សំណាងល្អ​ហើយ​ដែល​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា កុំ​អី​អ្នក​បើករថយន្ត​បង្ក​នេះ​ច្បាស់​ជា​ស្លាប់​មិន​ខាន ។
ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​ដែល​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​សូ​គ៌ា​ដឹក​យក​ទៅ​ព្យាបាល ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕







No comments:

Post a Comment