GPS
Thursday, December 1, 2016
រំភើបជំនួស! សម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ ហៅអ្នករត់ម៉ូតូឌុប២៥នាក់ មកហូបបាយថ្ងៃត្រង់ និងសួរនាំពីការចុះឈ្មោះបោះឆ្នោត
(ភ្នំពេញ)៖ ពិតជារំភើបជំនួសណាស់! អ្នករត់ម៉ូតូឌុបចំនួន២៥នាក់ ក្នុងរាជធានីភ្នំពេញ ត្រូវបានសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញមកហូបបាយថ្ងៃត្រង់ជាមួយ នាវេលាថ្ងៃត្រង់ទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីសួរនាំពីជីវភាព ប្រចាំថ្ងៃ និងក៏សួរនាំពីការទៅចុះឈ្មោះបោះឆ្មោតផងដែរ។
នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់នោះ សម្ដេច សាយ ឈុំ បានជម្រាបសួរសុខទុក្ខបងប្អូនទាំងអស់ដោយ មនោសញ្ចេតនា រាប់អានយ៉ាងជិតស្និទក្រៃលែង ព្រមជាមួយនោះ សម្ដេច ក៏បានជម្រាបសួរបងប្អូនអំពីការចុះឈ្មោះ បោះឆ្នោត តើបងប្អូនទាំងអស់ដែលអញ្ជើញមកនេះបានចុះឈ្មោះគ្រប់គ្នាហើយឬនៅ? បើនៅដោយមូលហេតុអ្វី?បងប្អូន បានឲ្យដឹងថា ក្នុងចំណោម អ្នកដែលបានមកទាំងអស់នេះ បានទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា រួចហើយ។
សម្ដេច សាយ ឈុំ បានអបអរសាទរចំពោះស្មារតីភ្ញាក់រលឹករបស់បងប្អូនក្នុងការប្រើសិទ្ធិជាប្រជាពលរដ្ឋដ៏ល្អរបស់សង្គម៕
នៅក្នុងឱកាសដ៏សាមញ្ញនោះ សម្ដេច សាយ ឈុំ ក៏បានសំណូមពរ ឲ្យបងប្អូនទាំងអស់អញ្ជើញទៅ ពិនិត្យបញ្ជីបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅតាមកន្លែង ដែលបងប្អូនបានចុះឈ្មោះ (សាលាឃុំ-សង្កាត់) នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧ខាងមុខ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ របស់បងប្អូនឡើងវិញ។
ជាមួយគ្នានេះ សម្តេច សាយ ឈុំ ក៏បានសំណូមពរឲ្យបងប្អូនរៀបចំខ្លួន និងពេលវេលាការងារ ដើម្បីទុក១ថ្ងៃ គឺថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលយើងពេញចិត្ត ឲ្យបន្តដឹកនាំឃុំសង្កាត់ របស់យើងនីមួយៗរយៈពេល៥ឆ្នាំទៅមុខទៀត។ អនុវត្តការងារទាំង២ ខាងលើនេះបាន គឺមានន័យថា បងប្អូនបានអនុវត្ត នូវកាត្វកិច្ចរបស់ប្រជាពលរដ្ឋ ដូចមានចែងនៅក្នុង រដ្ឋធម្មនុញ្ញហើយ៕(ប្រភពព័តមាន Fresh News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment