GPS

GPS
GPS Tracker

Saturday, December 24, 2016

(ប្រភពព័ត៌មាន កោះសន្តិភាព) ស្លាប់​ក្នុង​ថ្លុកឈាម ! កិន​ឡើង​ខ្ទេច​​មួក​សុវត្ថិភាព​ខ្ទេច​ទាំង​ក្បាល​

ស្លាប់​ក្នុង​ថ្លុកឈាម ! កិន​ឡើង​ខ្ទេច​​មួក​សុវត្ថិភាព​ខ្ទេច​ទាំង​ក្បាល​

ដោយ ៖ យន់ ស៊ីថា    
ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១០:៥៤   (25-12-2016 10:54)
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់​ពី​ត្រូវ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​បោះពួយ​យ៉ាង​លឿន​បុក​និង​កិន​ពីលើ​ឡើង​បែក​មួក​សុវត្ថិភាព និង​បែកក្បាល​ខ្ទេច ។ គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ​ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​បុរី​សែន​មនោ​រម្យ ភូមិ​អូ​ដឹ​ម​សង្កា​យ់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ រាជធានី​ភ្នំពេញ​។
យុវជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​២០​ឆ្នាំ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់​អាវដៃវែង​ពណ៌​ស ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​និ​ច ពណ៌​ស​អត់​ស្លាក​លេខ ពាក់មួក​សុវត្ថិភាព​ពណ៌​ស ប៉ុន្តែ​មួក​នេះ​បាន​បែក​ខ្ទេច​អស់ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-3729 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ម៉​ម សំណាង អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​បារាំង ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ជិត​ដល់​ចំណុច​កើតហេតុ​បាន​ជែង​យានយន្ត​នៅ​ខាង​មុខ ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​បោក​ជន​រង​គ្រោះ​ផ្ទប់​ថ្នល់ ហើយ​ត្រូវ​រថយន្ត​កិន​ពីលើ​ឡើង​បែក​មួក​សុវត្ថិភាព និង​បែកក្បាល​ខ្ទេច​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។ បន្ទាប់​មក​រថយន្ត​បង្ក​មិន​ទាន់​ឈប់​ស្ងៀម​ឡើយ បាន​ជ្រុល​ទៅ​មុខ​កៀរ​ម៉ូតូ​២​គ្រឿង​ទៀត ដែល​បើក​ចេញពី​បុរី​សែន​មនោ​រម្យ​ឡើង​ផ្លូវជាតិ​លេខ​៤ បណ្ដាល​ឲ្យ​ដួល​រង​របួសស្រាល ។ ដោយសារ​ឃើញ​ជន​រង​គ្រោះ​ស្លាប់ ទើប​អ្នក​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​បាន​នាំ​គ្នា​លើ​ម៉ូតូ​ជិះ​បន្តដំណើរ​ទៅ​បាត់​ស្រមោល​មិន​បាន​នៅ​រកខុសរកត្រូវ​ជាមួយ​ខាង​ភាគី​រថយន្ត​បង្ក​ឡើយ ។
ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ហើយ​កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​អង្គរក្ស​ដែល​ចុះ​ទៅ​ការពារ​ថ្នាក់ដឹកនាំ​បាន​ជួយ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ បន្ទាប់​មក​ទើប​ហៅ​ឲ្យ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​នាំ​យក​ទាំង​រថយន្ត​និង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​នាំ​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ៕






No comments:

Post a Comment