(ប្រភពព័ត៌មាន ABC)
យប់មិញនេះ ក្រុមចោរ៧នាក់ប្រដាប់ដោយAK៦ដេីម ធ្វេីសកម្មភាពបាញ់ប្លន់យកមាស៧ជីប្រាក់៥០០ដុល្លារ របួសម្នាក់ធ្លាយពោះវៀន
រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ធ្លាយពោះវៀន ក្រុមចោរប្លន់ មានគ្នា៧នាក់ ប្រដាប់ដោយកាំភ្លើង AK-47 បានបាញ់ ទៅជនរងគ្រោះដែលជាអ្នកជិតខាងចូលទៅជួយបណ្ដាលត្រូវចំដៃ និងពោះធ្លាយពោះវៀន រួចយកមាស៧ជីនិងប្រាក់៥០០ដុល្លារ គេចខ្លួនបាត់ កាលពីវេលាម៉ោងប្រហែល៧:៤០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិ៨ ព្រៃក្រាយ សង្កាតស្នោ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីក្រុុមចោរប្លន់បានចេញទៅគេបានរកឃើញសំបកគ្រាប់ប្រភេទអាកាចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ៕
ABC Update ក្នុងចំណោមបក្ខពួក៦ទៅ៧ នាក់ ដែលបានប្លន់នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ៩:៤៤នាទីយប់ គឺក្រោយក្រុមចោរធ្វើសកម្មភាពបាន១ម៉ោង សមត្ថកិច្ចបានចាប់បានបក្សពួកវាម្នាក់នៅក្បែរវត្តពោធិ៍យកមកធ្វើការសួរនាំ ។
ក្នុងករណីបាញ់ប្លន់នេះដែរ ក្រុមចោរបានបាញ់អោយរបួសជនរងគ្រោះម្នាក់ចំក្បាល់ពោះ ហេីយជនរងគ្រោះមិនមែនជាម្ចាស់ផ្ទះទេ គឺអ្នកជិតខាងដែលចូលមកជួយក៏ត្រូវជនសង្ស័យបាញ់របួសតែម្តងទៅ ។ ជនរងគ្រោះត្រូវបានគេបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ ៕
No comments:
Post a Comment