GPS

GPS
GPS Tracker

Wednesday, December 21, 2016

(ប្រភពកោះសន្តិភាព)ទ្រាំ​លែង​បាន ! ១​កាំបិត​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម



ទ្រាំ​លែង​បាន ! ១​កាំបិត​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម

ដោយ ៖ សហការី   
ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៦:៤៥   (21-12-2016 16:45)
ខេត្ត​ព្រះ​វិហារ ៖ បុរស​បាន​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​បុរស​ជា​ចៅ​ប្រសា​រូប​នោះ​បាន​វាយ​យាយ​ក្មេក​ឡើង​ជាំ ធ្វើ​ឲ្យ​យាយ​ក្មេក​ទ្រាំ​លែង​បាន​ក៏​ចាក់​១​កាំបិត​ចំពោះ​ប្រកាច់​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ សុខ ធួន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ចំណែក​ស្ត្រី​សង្ស័យ​ឈ្មោះ តួន សា​រឿ​ន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។
សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​កើតហេតុ បុរស​ជា​ចៅ​ប្រសា​បាន​ផឹកស្រា​ស្រវឹង រួច​ក៏​ទាស់​ពាក្យ​សំដី​ជាមួយ​យាយ​ក្មេង​តែ​គ្មាន​អ្នក​ណា​ដឹង​ថា​ទាស់​គ្នា​រឿង​អ្វី​ឡើយ ខណៈ​ពេល​ទាស់​ពាក្យ​សំដី​គ្នា​នោះ​ចៅ​ប្រសា​បាន​វាយ​យាយ​ក្មេក​២-៣​ដៃ​ចំ​ភ្នែក​ឡើង​ជាំ​ទៀត​ផង​ធ្វើ​ឲ្យ​យាយ​ក្មេក​ខឹង​យ៉ាង​ខ្លាំង​ទ្រាំ​មិន​បាន​យក​កាំបិត​ចុង​ស្រួច​ដែល​កាន់​នៅ​ដៃ​ចាក់​ចៅ​ប្រសា​ចំពោះ​បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើ​កោសល​វិ​ច្ច័​យស​ពរួច​ប្រគល់​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រមទាំង​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​សង្ស័យ​បាន​សារភាព​ថា ដោយសារ​តែ​គាត់​ទ្រាំ​នឹង​ចៅ​ប្រសា​វាយ​ចំ​ភ្នែក​គាត់​មិន​បាន ទើប​គាត់​ចាក់​១​កាំបិត​តែ​ម្តង ៕


No comments:

Post a Comment