ម្តាយឪពុកចិត្តអប្រិយ៍បានយកកូនបង្កើតរបស់ខ្លួនទៅផ្លុងចោលនៅភ្លឺស្រែ ប៉ុន្តែដោយសារតែបុណ្យពីអតិតជាតិទើបជួបនិងបុរសចិត្តធម៍រើសយកទៅចិញ្ជឹមជាកូនរបស់គាត់តែម្តង ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១:០៥ នាទី មានឈ្មោះ ស្តើង ថេង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដារលិច ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅស្រែរបស់ខ្លួន ដើម្បីប្រមូលកន្តាប់ស្រូវ នៅខាងត្បូងភូមិបង្គៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ខណៈពេលទៅដល់ស្រែរបស់គាត់បានឃើញទាយកអាយុប្រហែលពីរទៅបីថ្ងៃរុំដោយក្រណាត់ពណ៍ផ្ទៃមេឃនៅលើភ្លឺស្រែនោះ ដោយមិនដឹងថាម្តាយឪពុកក្មេងនោះនៅឯណា ។ ក្រោយមកបានយកក្មេងនោះមកកាន់ប៉ុស្តិ៍នគរបាលដារដើម្បីប្រាប់ពីហេតុការណ៍ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលដារបានធ្វើកំណត់ហេតុ និងរបាយការណ៍គោរពជូនលោកអធិការ ទើបគាត់បានសំរេចចិត្តយកទារកនោះទៅចិញ្ជឹមជាកូនរបស់គាត់តែម្តង ។ 🙏🙏🙏🙏🙏
ABC ៖ ផ្សាយបន្ត
អត្ថបទ ៖ នាយរងផ្នែកសេនាធិការ
រូបភាព ៖ ប៉ុស្តិ៍នគរបាលដារ
ABC ៖ ផ្សាយបន្ត
អត្ថបទ ៖ នាយរងផ្នែកសេនាធិការ
រូបភាព ៖ ប៉ុស្តិ៍នគរបាលដារ
No comments:
Post a Comment