(ប្រភពព័ត៏មាន កោះសន្តិភាព)
ប្ដីប្រពន្ធចេញពីផ្ទះបាត់ៗចងកូនទុកចោលរាប់ម៉ោង
រើឥវ៉ាន់ចេញបាត់ហើយ សង្ស័យខ្លាចអាជ្ញាធរ
ដោយ ៖ ម៉ុត សារុន
ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង
០៩:២៣ (19-12-2016 09:23)
ខេត្ដបន្ទាយមានជ័យ ៖ ប្តីប្រពន្ធគ្រួសារមួយត្រូវអាជ្ញាធរ និងប្រជាការពារភូមិហៅទៅអប់រំឱ្យបញ្ឈប់សកម្មភាពចងជើងកូនទុក ចោលក្នុងបន្ទប់ម្នាក់ឯង
ហើយចេញទៅខាងក្រៅបាត់។
តាមព័ត៌មានចុងក្រោយម៉ោងជិត៥ល្ងាចថ្ងៃទី១៨ ធ្នូ នេះ គ្រួសារខាងលើបានរើឥវ៉ាន់ចេញពីបន្ទប់ជួលនោះបាត់ទៅហើយ មិនដឹងទៅនៅទីណាទេ
សង្ស័យខ្លាចការតាមដានរបស់អាជ្ញាធរហើយមើលទៅ ។
អាជ្ញាធរភូមិប៉ោយប៉ែត
បានប្រាប់កោះសន្តិភាពថា
ហេតុការណ៍នេះបានកើតឡើងនៅភូមិប៉ោយប៉ែត
សង្កាត់ប៉ោយប៉ែត នាព្រឹកថ្ងៃទី១៨ ធ្នូ នៅបន្ទប់ជួលលេខ២៧ ។ គាត់មិនស្គាល់អត្តសញ្ញាណគ្រួសារប្តីប្រពន្ធមួយនេះទេ ព្រោះពួកគេមិនដែលនៅក្នុងបន្ទប់ទេ
គឺចេញទៅបាត់ៗ ។ អាជ្ញាធរបន្តថា
ដោយសារមានសេចក្តីរាយការណ៍ពីអ្នកជិតខាងថាគ្រួសារមួយនេះគួរឱ្យ សង្ស័យមានកូនស្រីអាយុប្រហែល២ទៅ៣ឆ្នាំ ពេលទៅណាមកណាមិនដែលឃើញយកកូនទៅជាមួយទេ ម្យ៉ាងក៏ពុំមានសាច់ញាតិរស់នៅជាមួយទៀតផង
។
ប្រភពបន្តថា ដោយសារអ្នកជិតខាងលបមើលឃើញកូនតូចនោះត្រូវឪពុកម្តាយចងជើងនឹង ខ្សែក្រណាត់
ប្រវែងប្រហែលជាង២ម៉ែត្រចងភ្ជាប់ចម្រឹងបង្អួច ។ ពួកគេនិយាយថា
ពេលខ្លះនាងតូចនៅ២ទៅ៣ម៉ោងតែម្នាក់ឯង ជួនតាំងពីព្រលប់ដល់វេលារំលងអធ្រាត្រ ទើបឃើញពួកគេត្រឡប់មកផ្ទះវិញទាំងប្តីប្រពន្ធ ដែលអ្នកស្រុកសង្ស័យថា
ពួកគេទៅលេងកាស៊ីណូ ទើបអាជ្ញាធរទៅពិនិត្យមើល ស្រាប់តែឃើញក្មេងស្រីនោះត្រូវឪពុកម្តាយចងជើងមែន ក៏បានហៅប្ដីប្រពន្ធមកធ្វើការអប់រំនៅនឹងកន្លែងតែម្តង
។
អាជ្ញាធរនិយាយថា
ក្រោយអប់រំនិងបន្តតាមដាន
បើពួកគេមិនស្តាប់តាមតាមការណែនាំនឹងចាប់ប្រគល់ឱ្យសមត្ថកិច្ច សួរនាំម្តង
។ ចំពោះមុខអាជ្ញាធរនិងប្រជាការពារភូមិ ស្ដ្រីជាម្ដាយដំបូងនិយាយថា គ្រាន់តែចងមួយភ្លេតៗខណៈនាងរវល់នៅលាងចានឆ្នាំង ខ្លាចកូនចេញទៅក្រៅអាចធ្លាក់ដី
។ ឯបុរសជាប្តីថា ខ្លួនទៅអូសរទេះបាត់ៗ ។
យ៉ាងណាក៏ដោយខណៈអាជ្ញាធរឈ្លេចសួរខ្លាំង ទើបស្ត្រីជាប្រពន្ធទទួលស្គាល់ថា ពេលខ្លះខ្លួនចេញទៅផ្សារបានចងជើងកូនទុកនៅក្នុងបន្ទប់មែន ។ នាងនិយាយថា ធ្វើការជាបុគ្គលិកកាស៊ីណូ តែពេលសួរថាតើកាស៊ីណូណា? បែរជាមិនប្រាប់ទៅវិញ គឺនិយាយកុហក់ដែលសង្ស័យទៅធ្វើចៃកាស៊ីណូ ក៏មិនដឹង ។
យ៉ាងណាក៏ដោយខណៈអាជ្ញាធរឈ្លេចសួរខ្លាំង ទើបស្ត្រីជាប្រពន្ធទទួលស្គាល់ថា ពេលខ្លះខ្លួនចេញទៅផ្សារបានចងជើងកូនទុកនៅក្នុងបន្ទប់មែន ។ នាងនិយាយថា ធ្វើការជាបុគ្គលិកកាស៊ីណូ តែពេលសួរថាតើកាស៊ីណូណា? បែរជាមិនប្រាប់ទៅវិញ គឺនិយាយកុហក់ដែលសង្ស័យទៅធ្វើចៃកាស៊ីណូ ក៏មិនដឹង ។
ពិតជាគួរឱ្យអាណិតកូនតូចនេះណាស់ មិនគួរឪពុកម្ដាយទុកកូនចោលបែបនេះទេ គឺជាការធ្វើទារុណកម្មមួយដោយមិនដឹងខ្លួន
។ ចុះបើក្នុងផ្ទះមានបញ្ហាទុស្សេចរន្ដភ្លើងឆេះទៅ តើមិនជាប់ចោទចងកូនឱ្យស្លាប់ក្នុងភ្លើងទេឬ
?
No comments:
Post a Comment