GPS

GPS
GPS Tracker

Tuesday, December 20, 2016

(ប្រភពកោះសន្តិភាព) ម្តាយ​យំសោក​យ៉ាង​ខ្លាំង ព្រោះ​ស្តាយស្រណោះ​កូន

ម្តាយ​យំសោក​យ៉ាង​ខ្លាំង ព្រោះ​ស្តាយស្រណោះ​កូន

ដោយ ៖ ឱម សារឿន   
ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៩:០១   (21-12-2016 09:01)
ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ជា​ម្តាយ​បាន​យំសោក​ស្តាយស្រណោះ​កូនស្រី​តូច​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​ជាប់រវល់​ធ្វើ​កិច្ចការ​ផ្ទះ​ទុក​កូន​តូច​ឲ្យ​រត់​លេង​តែ​ម្នាក់ឯង ហើយ​​ស្រាប់​តែ​នាង​លង់ទឹក​រាន​ទេវតា​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។
ក្មេង​រង​គ្រោះ​ឈ្មោះ ភិ​រម្យ ហា​ណា ភេទ​ស្រី អាយុ​ជាង​២​ខូ​ប គឺ​កូន​ដំបូង​ក្នុង​គ្រួសារ ដែល​មាន​ឪពុក​ឈ្មោះ រដ្ឋ ភិ​រម្យ អាយុ​២៥​ឆ្នាំ ម្តាយ​ឈ្មោះ​ហេង ស្រី​និ​ច អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​សត​ម្ថ​កិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ នាង​កំពុង​តែ​ជាប់រវល់​ធ្វើ​ការងារ​នៅ​ក្នុងផ្ទះ ចំណែក​ប្តី​បាន​ចាកចេញ​ទៅ​ចម្ការ​ស្រែ ដោយ​ទុក​ឱ្យ​កូន​រត់​លេង​នៅ​ខាង​មុខ​ផ្ទះ​តែ​ម្នាក់ឯង ។ នៅ​ពេល​ធ្វើ​កិច្ចការ​ផ្ទះ​រួច​មិនឃើញ​កូន ក៏​ដើរ​ចេញ​មករ​កកូន​ជុំវិញ​ផ្ទះ ស្រាប់តែ​ឃើញ​កូន​លង់ទឹក​រាន​ទេវតា​ស្លាប់​បាត់​ទៅ​ហើយ ។
នគរបាល​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​រាយការណ៍​មក​ថា កូន​របស់​ខ្លួន​បាន​លង់ទឹក​ស្លាប់ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ឃើញ​ថា ក្មេង​រង​គ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី។


No comments:

Post a Comment