GPS

GPS
GPS Tracker

Sunday, December 25, 2016

(ប្រភពព័ត៌មាន កោះសន្តិភាព)ឃោរឃៅ​ណាស់ ! ប្រើ​ប៉័ងតោ​និង​ពូថៅ​កាប់​ចិញ្ច្រាំ​រហូត​ស្លាប់

ឃោរឃៅ​ណាស់ ! ប្រើ​ប៉័ងតោ​និង​ពូថៅ​កាប់​ចិញ្ច្រាំ​រហូត​ស្លាប់

ដោយ ៖ ម៉ម វ៉ាន   
ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៧:២០   (26-12-2016 07:20)
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត​ដោយសារ​មិត្ត​រួច​ការងារ​ជាមួយ​គ្នា​សម្លាប់​ដោយ​ប្រើ​កាំបិតប៉័ងតោ និង​ពូថៅ កាប់​ចិញ្ច្រាំ ខណៈ​កំពុង​ស្រវឹង​ហើយ​សម្រាក​នៅ​ក្នុង​ការដ្ឋាន​សំណង់ ។ អំពើ​ហេតុឃាត​កម្ម​ដ៏​សាហាវឃោរឃៅ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។
ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ​នេះ​ឈ្មោះ ព្រឿ​ង កុសល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​សំណង់​នៅ​ចំណុច​ការដ្ឋាន​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ មេ​គ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា ។
តាម​ចម្លើយ​​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រូប​ខ្លួន​ខឹង​រហូត​ឈាន​ដល់​កាប់សម្លាប់​ជន​រង​គ្រោះ គឺ​ដោយសារ​ខ្លួន​និង​ជន​រង​គ្រោះ​ឧស្សាហ៍​ទាស់សម្តី​គ្នា​រឿង​ជន​រង​គ្រោះ​មិន​ជួយ​លាងចាន​ក្រោយ​ពេល​ហូប​បាយ​រួច​ម្តង​ៗ ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ជន​ទាំង​២​នាក់​ក៏​បាន​ផឹកស៊ី​ជាមួយ​គ្នា​តាំងពី​ក្បាល​ព្រលប់ ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​រឿង​លាងចាន​នេះ​ម្តងទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​ដែល​ធ្លាប់​មានចិត្ត​ខឹង​រឿង​នេះ​ស្រាប់ បែកគំនិត​ត្រៀម​កាំបិត និង​ពូថៅ​ចាំ​សម្លាប់​ជន​រង​គ្រោះ ។ លុះ​ពេល​យប់​ឡើង​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃខែ​ដដែល ខណៈ​ជន​រង​គ្រោះ​ស្រវឹង និង​លង់លក់​ក្នុង​ដំណេក​ផង​នោះ ជនសង្ស័យ​បាន​ប្រើ​កាំបិត កាប់​ពីក្រោយ​ចំ​កញ្ចឹងក​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ហូរ​ឈាម​ស្រោច​ពាសពេញ​ខ្លួន ។ ដោយ​ខ្លាច​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់ ជនសង្ស័យ​បាន​យក​ពូថៅ​មក​កាប់​ចិញ្ច្រាំ​បន្ថែម​លើ​ផ្ទៃមុខ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត ។
បន្ទាប់​ពី​កាប់សម្លាប់​ជន​រង​គ្រោះ​រួច ជនសង្ស័យ​ពុំ​បាន​រត់គេច​ទៅ​ណា​ឡើយ គឺ​នៅ​សម្រាក​ក្នុង​ការដ្ឋាន​ខាងលើ​ធម្មតា ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតហេតុ​ឡើង ។ ខណៈ​នៅ​យប់​ថ្ងៃខែ​ដដែល​នោះ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​អំពើ​ឃាតកម្ម​ហើយ នគរបាល​មូលដ្ឋាន និង​ថ្នាក់​ខណ្ឌ បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​យក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។
សូម​បញ្ជាក់​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៥​ខែ​ឆ្នាំ​ដដែល នគរបាល​ខណ្ឌមានជ័យ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​ទទួល​ជំនាញ​ព្រហ្មទណ្ឌ បាន​នាំ​ជនសង្ស័យ​ជា​ឃាតករ​ទៅ​ធ្វើ​ត្រាប់​ឡើង​វិញ​នូវ​សកម្ម​ភា​កាប់សម្លាប់​នៅ​ទីតាំង​កើតហេតុ ៕







No comments:

Post a Comment