ខេត្តសៀមរាប ៖ បុរសម្នាក់បានទ្បើងលើអង់ទែនក្រសួងប្រៃសនីយ៍ហើយអង្គុយនៅលេីហ្នឹង ដោយមិនព្រមចុះដឹវីញសោះ ដែលមានកំពស់ប្រហែល៧០ទៅ ៨០ម៉េត្រ ហេតុការណ៏នេះបានកើកទ្បើងអស់រយះពេលប្រមាណ៤ថ្ងៃមកហើយ បេីតាមការផ្ដល់ព័ត៍មានពីប្រិយមិត្តដំបូងមកវិទ្យុABC រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ មិនដឹងថាគាត់មានបំណងយ៉ាងម៉េច បានជាមិនព្រមចុះមកវិញសោះ។ បេីតាមការផ្ដល់ព័ត៌មានបន្ថែមខ្លះពីប្រជាពលរដ្ឋបានប្រាប់អោយABCដឹងថា គាត់ប្រហែលជាអ្នករស់នៅក្នុងភូមិក្របីរៀល និងមានកម្លាំងសមត្ថកិច្ច អាវុធហត្ថ និងនគរបាល បានជួយស្រែកហៅនិងលួងលោមហេីយ តែគាត់ធ្វេីមិនដឹង និងមិននិយាយអ្វីទាំងអស់ និងមិនដឹងថារកវិធីណាដែលអាចជួយគាត់បានទេ។ រហូតដល់យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ ABCមិនទាន់ទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងបុរសដែលឡេីងលេីអង់តែនក្រសួងប្រៃសណីយ៍នេះនៅឡេីយទេ។
No comments:
Post a Comment