GPS

GPS
GPS Tracker

Monday, December 19, 2016

(ប្រព័ត៏មាន Sabay News) ដាក់ម៉ូតូឡានទៅខេត្តព្រះសីហនុ​អស់ប៉ុន្មានលុយ

(ប្រព័ត៏មាន Sabay News)
ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​រៀប​ចំ​​​គម្រោង​ដើរ​កម្សាន្ត​លំហែ​កាយ​ ​ប្រាកដ​ជា​​ចង់​សាក​ជិះ​​​រថភ្លើង​គយ​គន់​ទេសភាព​ តាម​ព្រៃ​ភ្នំ​​​ វាល​​ស្រូវ វាល​ស្រែ ស្ងប់​ស្ងាត់​តាម​បែប​​ធម្មជាតិ​​​លើ​ផ្លូវ​ដែក នឹងទៅ​ដល់​ទឹក​ដី​ឆ្នេរសមុទ្រ​ស្រស់ស្អាត ខេត្ត​កំពត ឬ​ខេត្ត​ព្រះសីហនុ​ ​​។

ថ្មី​ៗ​នេះ បង​ Sabay បាន​ធ្វើ​ដំណើរ តាម​​រថភ្លើង​​ទៅ​​លេង​ខេត្ត​កំពត​ក៏​បាន​សួរ​នាំ​បុគ្គលិក​​រៀប​ចំ​​មធ្យោបាយ​​ធ្វើ​ដំណើរ​​របស់​ភ្ញៀវ​ពី​ព័ត៌មាន​មួយ​ចំនួន​។ លោក ឡុង ជា​បុគ្គលិក​​​​បម្រើ​ភ្ញៀវ ផ្នែក​លើក​ដាក់​​ម៉ូតូ-ឡាន លើ​ទូ​រថភ្លើង​បាន​ប្រាប់​ថា សម្រាប់​តម្លៃ​សំបុត្រ​​ដាក់​ម៉ូតូ​​ដឹក​តាម​រថភ្លើង ក្នុង​មួយ​គ្រឿង​គឺ​ ៥​ដុល្លារ ចំណែក​រថយន្ត​​ក្នុង​មួយ​គ្រឿង​គឺ​ ១៤​ដុល្លារ​។ ដឹក​ពី​រាជធានី​ភ្នំពេញ​ ទៅ​ដល់ រ៉ា​រថភ្លើង​ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។
ចំពោះ​សំបុត្រ​រថភ្លើង​​​ត្រូវ​​​​រក​ទិញ​នៅ​ស្ថានីយ​ រយៈ​ពេល​ពី​ ពីរ​ ឬ​បី​ថ្ងៃ​មុន។ សេវា​កម្ម​រថភ្លើង​​ចេញ​ដំណើរ​ទៅ​​​កាន់​ខេត្ត តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ តែ​នៅ​រៀង​រាល់​ថ្ងៃ​ សុក្រ​ សៅរ៍ អាទិត្យ​ និង​ថ្ងៃ​​​ឈប់​សំរាក​ធំៗ។ សំបុត្រ​សម្រាប់​​​​អ្នក​ដំណើរ​ គឺ​​​មាន​តម្លៃ ៦​ដុល្លារ​​​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ កំពត និង​៧​ដុល្លារ​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ៕ ​​​​​


No comments:

Post a Comment