ស្រក់ទឹកភ្នែក ពេលអានលិខិតបណ្ដាំរបស់សន្តិសុខផ្សារអូឡាំពិក
ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១៣:៤៧ (27-12-2016 13:47)
រាជធានីភ្នំពេញ ៖ សន្តិសុខផ្សារអូឡាំពិកម្នាក់បានប្រើកាំភ្លើងអាកា៤៧បាញ់ខ្លួនឯងនៅជាន់ទី៣នៃផ្សារអូឡាំពិក ស្ថិតក្នុងភូមិ២ សង្កាត់អូឡាំពិក ខណ្ឌចំការមនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រុង ឈិនឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារអូឡាំពិក ស្នាក់នៅកន្លែងកើតហេតុ បានបាញ់ខ្លួនឯង១គ្រាប់ចំបំពង់កខាងឆ្វេងធ្លាយទៅក្រោយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញលិខិតបណ្ដាំមួយច្បាប់ដែលសន្តិសុខរងគ្រោះរូបនោះនារីម្នាក់ឈ្មោះ អានី ដែលជាសង្សារ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ ៖
អានីអូនសម្លាញ់ បងទៅហើយ
បងគ្មានអ្វីគ្រប់យ៉ាងឲ្យអូនដូចជាគេទេ ត្រឹមជាសន្តិសុខ មិនដូចគេកូនថៅកែ
អានី (NyNy love)
ជូនពរអូនឲ្យមានសេចក្តីសុខ រស់នៅមានសុភមង្គលជាមួយគេរហូតដល់ចាស់ កុំធ្វើបាបចិត្តគេដូចបងអី ស្មោះនឹងគេណា ឈប់ធ្វើមនុស្សក្បត់ទៀត យល់នៅ ។ បងសុំទោសអូនផង ចាំមើលអូន... បានហើយអរគុណអូនដែលក្បត់បង ។ ឥឡូវអូនធ្វើបានសម្រេចហើយ ភ្លេចអស់ហើយពាក្យអូនសន្យាជាមួយបង ។
លាហើយអូនសម្លាញ់
ជូនអូនជាចុងក្រោយ អូនមិនដឹង តែបងចង់ប្រាប់ការពិត បងតែងគិតដល់អូនគ្រប់វេលា នឹកពីរឿងស្នេហា និងនឹកពីរឿងស្រលាញ់គ្នា អូនគឺជាមនុស្សបងស្នេហ៍បំផុត ...
សូមអានលិខិតបណ្ដាំច្បាប់ដើមទាំងស្រុកនៅខាងក្រោមដូចតទៅ ៖
សូមអានលិខិតបណ្ដាំច្បាប់ដើមទាំងស្រុកនៅខាងក្រោមដូចតទៅ ៖